ឈ្មោះ " សៀមរាប" បើតាមការអាន និងស្តាប់តគ្នាកន្លងមកមានន័យថា " ជាការបរាជ័យ របស់សៀម " ជាច្រើនសតវត្ស មកហើយដែលរវាង នគរ ខ្មែរនិងសៀមមានចម្លោះជាមួយគ្នាមិនឈប់មិនឈរ ។ ឈ្មោះថា សៀមរាបនេះត្រូវបានព្រះបាទអង្គច័ន្ទ (1516-1566) ដាក់ជាឈ្មោះ ក្រុង " សៀមរាប" បន្ទាប់ពីព្រះអង្គទទួលបានជ័យជំនះលើកងទ័ព ឈ្លានពាន របស់ថៃ មកលើកម្ពុជា ដែលដឹកនាំ ដោយព្រះមហាក្សត្រថៃ នៅឆ្នាំ 1549។ ហេតុនេះយើងអាចសន្និដ្ឋានបានថាដើមកំណើតនៃការតាំងឈ្មោះខេត្តសៀមរាប ចាប់តាំងពីរជ្ជកាលរបស់ ព្រះបាទអង្គច័ន្ទ រហូតទល់និងសព្វថ្ងៃ ទោះបីជា ព្រះរាជពង្សាវតារខ្មែរ ច្បាប់ឧកញ្ញាព្រះឃ្លាំង (នង) មិនបាននិយាយដោយចំហក៏ដោយ។
ខេត្តសៀមរាប ជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ
នៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ ៦
ដែលមានចំងាយប្រវែង ៣១៤ គ.ម ពីទីក្រុងភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារ,
ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ,
ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង
និងបឹងទន្លេសាប។ ព្រំប្រទល់ជាប់បឹងទន្លេសាប មានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុក សៀមរាប ស្រុកពួកនិងស្រុកក្រឡាញ់ ។
មានកន្លែងមិនច្រើនទេដែលអាចប្រកួតប្រជែងនឹងភាពត្រចះត្រចង់នៃប្រាសាទអង្គរវត្តយើងបាន។ អង្គរវត្តគឺជាសំណង់បែបសាសនាធំជាងគេនៅលើពិភពលោក។ ពិតណាស់នេះជាអច្ឆរិយវត្ថុមួយនៃ ពិភពលោក ប្រាសាទអង្គរវត្តត្រូវបានគេជឿថាប្រើជាប្រាសាទ
និងជាផ្នូរសំរាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅចំកណ្តាលចក្រភពខ្មែរ។ អានបន្ថែម https://km.wikipedia.org/wiki/ខេត្តសៀមរាប
ខាងក្រោមនេះជារូបភាពប្រាសាទនៅតំបន់ទេសចរណ៍នៃខេត្តសៀមរាបដែលមើលទៅពិតជាស្រស់ស្អាតណាស់
-ប្រាសាទអង្គរវត្ត
-អង្គរធំ


ក្រៅពីនេះនៅមានប្រាសាទមួយចំនួនទៀតដូចជា ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្តី ប្រាសាទភ្នំបាខែង ប្រាសាទតាកែវ ប្រាសាទតាសោម, ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប និងប្រាសាទនាគព័ន្ធ។
-ទេសភាពប្រាសាទតាព្រហ្ម


-ប្រាសាទព្រះខ័ន


-ប្រាសាទបន្ទាយក្តី
-ប្រាសាទភ្នំបាខែង

-ប្រាសាទតាកែវ


-ប្រាសាទតាសោម
-ប្រាសាទមេបុណ្យខាងកើត


-ប្រាសាទប្រែរូប

-ប្រាសាទនាគព័ន្ធ



*អគុណសំរាប់ការចំណាយពេលរបស់អ្នកទាំងអស់គ្នា :)
































